ពិធីបុណ្យបញ្ចុះខណ្ឌសីមា

13 03 2012

បុណ្យបញ្ចុះខណ្ឌសីមា

និងសម្ពោធឆ្លង សមិទ្ធិផលនានា

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទចំណុះជើង វត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, រួមជាមួយពុទ្ធបរិស័ទ ទាំងក្នុង ប្រទេស និង ក្រៅប្រទេសបានមូលមតិគ្នាជា ឯកច្ឆ័ន្ទផ្តួចផ្តើមប្រារព្ធធ្វើ បុណ្យបញ្ចុះខណ្ឌសីមា និង ឆ្លងសមិទិ្ធផលនានា ក្នុងវត្ត។

អាស្រ័យហេតុដូចបានប្រគេន ទូលថ្វាយ ជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំសូម យាង និមន្ត និង អញ្ជើញ ព្រះតេជគុណ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមចាប់មគ្គផល និងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យ

ប្រព្រឹត្តទៅរយៈពេល ៤ យប់ ៥ ថ្ងៃ

ថ្ងៃទីមួយ   ថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ

-ម៉ោង , នាទីព្រឹក  ម្ចាស់រោងទិសទាំង៨ មកយកដុំនិមិត្តសីមាទៅកាន់រោងទិសដើម្បីប្រារព្ធ                 ពិធីផ្សេងៗ

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តាហារប្រគេនព្រះសង្ឃ

-ម៉ោង ១៣, នាទី រសៀល ជួបជុំម្ចាស់រោងទិសទាំង៩ យកដុំសីមាមកកាន់ រោងសីមាឥន្រ្ទកីល                ដើម្បីធ្វើពិធីក្រុងពាលី

-ម៉ោង ១៤,នាទី ដង្ហែដុំថ្មនិមិត្តសីមា៣ជុំព្រះវិហារ រួចនាំចូលទៅដំកល់ក្នុងព្រះវិហារធ្វើ  បទនមស្សការ                សមាទានសីល វេររោងឧបោសថ និងវេរដុំថ្មនិមិត្តសីមា ប្រគេនចំពោះព្រះសង្ឃ ចំរើនព្រះបរិត្ត           ដង្ហែដុំថ្មនិមិត្តសីមា ទៅកាន់រណ្តៅទាំង៩បន្ទាប់មកយាង សម្តេចព្រះវនរ័ត ណយ ច្រឹក           ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានធម៌ទេសនា។

ថ្ងៃទីពីរៈ  ថ្ងៃ សុក្រ ១កើត  ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តប្រគេនព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ជួបជុំម្ចាស់រោងទិសទាំង៩ ធ្វើបទនមស្សការ សមាទានសីលចំរើនព្រះបរិត្ត

ក្នុងមហារោង បន្ទាប់មកយាង សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះបាឡាត់គណរាជធានភ្នំពេញ

ប្រទាននូវព្រះធម៌ទេសនា។

ថ្ងៃទីបី ថ្ងៃសៅរ៍  ២កើត  ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ០៣,០ នាទីទៀបភ្លឺ ធ្វើបទនមស្សការ  ចំរើនពុទ្ធាភិសេក ព្រះពុទ្ធរូបព្រះអង្គធំ  និងគំនូរ                    ពុទ្ធប្រវត្តិលើព្រះវិហារ

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តាហារប្រគេនព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ធ្វើបទនមស្សការ សមាទានសីល ចំរើនព្រះបរិត្ត បន្ទាប់មកនិមន្ត                     ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ប្រទាននូវព្រះធម៌ទេសនា។

ថ្ងៃទីបួន   ថ្ងៃ អាទិត្យ ៣កើត ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ,០០ នាទីព្រឹក និមន្តព្រះសង្ឃចំនួន ១០៨អង្គ គោចរបិណ្ឌបាត

-ម៉ោង ១០,៤៥ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ធ្វើបទនមស្សការ សមាទានសីល ចំរើនព្រះបរិត្ត បន្ទាប់មកនិមន្ត                   ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន ព្រះអនុគណខណ្ខពោធិ៍សែនជ័យ និង ព្រះតេជគុណ                   សក្យមុនីបុត្តោ ជា សុមាលា  បុច្ឆា-វិសជ្ជនាគ្រែពីរ។

-ម៉ោង ២២, នាទីយប់ និមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើពិធីបញ្ជាន់តារាង  ដឹកនាំដោយ                      ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។

ថ្ងៃទីប្រាំៈ   ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង , នាទីព្រឹក ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម កែប ជុតិមា អភិបាល នៃគណៈអភិបាល                   រាជធានីភ្នំពេញ និងលោកជំទាវ ជុំ សាមីន ដំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ           ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី           ហ៊ុន សែន

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តប្រគេនសង្ឃ ពហូដារឆ្លងជាកិច្ចសម្រេចបុណ្យ ៕

បញ្ជាក់ៈ  នៅរាត្រីថ្ងៃទី២២ មានសិល្បៈល្ខោនបាសាក់ វប្បធម៌អរិយធម៌ រាជធានីភ្នំពេញ សំដែងជូនទស្សនា

             - នៅរាត្រីថ្ងៃទី២៣ មានក្រុមកំប្លែងនាយពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN                                         ដឹកនាំសំដែងដោយលោក សុវណ្ណរិទី្ធ ហៅលោកតា Victor ។

             – នៅរាត្រីថ្ងៃទី២៤ មានសិល្បៈល្ខោនបាសាក់ ពន្លឺសែនជ័យ រស្មីអប្សរា ខេត្តកំពង់ចាម សំដែងជូនទស្សនា





ព្រះអនុគណថ្មី (ខណ្ឌដង្កោ)

10 05 2011

កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ៣ រសៀល នៅក្នងវត្តជម្ពូវ័ន បានប្រារព្ធពិធីតែងតាំងព្រះអនុគណខណ្ឌដង្កោ និងព្រះគ្រូចៅអធិការ វត្តជម្ពូវ័ន។

ដោយមានការយាង-និមន្ដ និងអញ្ចើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដូចជាៈ

  • សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា
  • សម្តេចព្រះអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះបាឡាត់គណរាជធានីភ្នំពេញ
  • ព្រះមហាពោធិវង្សា ផាន់ ចាន់តារា ព្រះធម្មធរ
  • ព្រះចៅអធិការគ្រប់វត្តក្នុងខណ្ឌដង្កោ
  • សមណៈ និងព្រះសង្ឃទាំងពីរវត្ត (វត្តពោធិ៍ចិនតុង និងវត្តជម្ពូវ័ន)
  • លោក គិត សុផា អភិបាល
  • លោក ផន ដាវី (ប្រធានមន្ទីរធម្មការ និងសាសនា) …
  • ពុទ្ធបរិសទ្ធ ចំណុះជើងវត្តពោធិ៍ចិនតុង និងវត្តជម្ពូវ័ន

សម្តេចសុមេធាធិបតី នន្ទ ង៉ែត ថ្វាយប្រកាសនីយបត្រ និងត្រា (អនុគណ​-ចៅអធិការ)

ពេលសម្តេចប្រទានសូត្រ ជយន្តោ ថ្វាយដល់ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន





ភិក្ខុសង្ឃអង្គណាជាព្រះអនុគណថ្មីខណ្ឌដង្កោ?

4 05 2011

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១១ ព្រះសុមេធវង្ស អឿ សំអាន ជាព្រះអនុគណ ខណ្ឌដង្កោ និងព្រះចៅអធិការ វត្តជម្ពូវ័ន បានទទូលអនិច្ចធម្ម នៅវេលាម៉ោង ២ រំលងអាធ្រាត ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅវត្តជម្ពូវ័ន។

ហើយនៅថ្ងៃទី ១៤ ១៥ ១៦ ខែមិថុនា ឆ្នាំ២០១១ នឹងធ្វើពិធីបុណ្យបូជាព្រះសព ព្រះសុមេធាវង្ស អឿ សំអាន …។

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ នេះ នឹងមានប្រារព្ធពិធីតែងតាំងព្រះអនុគណថ្មី និងព្រះចៅអធិការ វត្តជម្ពូវ័ន។

ចង់ដឹងថាតើព្រះភិក្ខុអង្គណានឹងឡើងជាព្រះអនុគណខណ្ឌដង្កោបន្ត សូមប្រិយមិត្តរង់ចាំអាន នូវព័ត៌មានលម្អិតដែលចេញផ្សាយនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០១១ …។





ថ្ងៃទី១៦ នៃកម្មវិធីបុណ្យឆ្លងព្រះចេតិយ និងបញ្ចុះព្រះអដ្ឋិធាតុ

17 01 2011

បុណ្យពុទ្ធាភិសេក ឆ្លងព្រះចេតិយ និងបញ្ចុះព្រះអដ្ឋិធាតុ ព្រះតេជគុណ ខេមប្យិយោ វ៉ិត ទី ត្រូវបានឆ្លងរួចរាល់ជាស្ថាពរកាលពីព្រឹកមិញនេះ (ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០១១) ។ កម្មវិធីបុណ្យនេះមានដូចខាងក្រោម

ថ្ងៃទី១៦

  • ជូបជុំពុទ្ធបរិស័ទ នមស្សការ ព្រះរតនៈត្រ័យ សមទានសីល ចម្រើនព្រះបរិត្ត និងប្រារព្ធធ្វើពុទ្ធាភិសេក
  • សម្ដែងធម៌ទេសនា ដោយព្រះសុមេធវង្ស អឿ សំអាន (ព្រះអនុគណខណ្ឌដង្កោ)


  • ចាប៉ីដងវែង (ឆ្លងឆ្លើយ) ដែលច្រៀងដោយ លោកតា នេត្យ​ ប៉េ




បុណ្យពុទ្ធាភិសេក ឆ្លងព្រះចេតិយ បញ្ចុះព្រះអដ្ឋិធាតុ

6 01 2011

ខ្ញុំព្រះករុណាអាត្មាភាព ចៅអធិការ និងលោកអាចារ្យគណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត ពោធិសត្ថារាម (ពោធិ៍ចិនតុង) បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដើមធ្វើបុណ្យ ពុទ្ធាភិសេក ឆ្លងព្រះចេតិយ បញ្ចុះព្រះអដ្ឋិធាតុ ព្រះសព ខេមប្បិយោ វ៉ិត ទី ដែលបានអនិច្ចធម្ម កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០០៧ កន្លងទៅ។ អានបន្ត …

 





ស្ថិតិព្រះសង្ឃគង់នៅវត្តពោធិ៍ចិនតុង

19 11 2010

សព្វថ្ងៃក្នុងវត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) មានព្រះសង្ឃគង់នៅចំនួន ៥៥ អង្គ (ឆ្នាំ២០១០)

  • ភិក្ខុ ២៧ អង្គ
  • សាមណេរ ២៦ អង្គ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

បន្ថែមអំពីព្រះសង្ឃក្នុងវត្ត សូមចុចទីនេះ…





បុណ្យកឋិនខុសប្លែកពីបុណ្យដទៃដោយហេតុអ្វីខ្លះ?

22 10 2010

ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាជន​ខ្មែរ​យើង​ទូទាំងប្រទេស ដែល​តែងតែ​គោរពបូជា ប្រតិ​ប​ត្ដិ​យ៉ាង​យក​ចិ​ត្ដ​ទុក នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​ជំនឿ​ទៅលើ​ផល​បុណ្យ ផល​បាប ដែលជា ទង្វើ​ដែល​ខ្លួន​បានធ្វើ  គឺ​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ។ ជាមួយគ្នានេះ​ផងដែរ ព្រះពុទ្ធសាសនា បាន​ដើរតួ យ៉ាងសំខាន់​នៅក្នុង​ការអប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុងសង្គម​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​ត្ដ ដើម្បីឱ្យ​មនុស្ស​ទទួលបាន​នូវ​សេចក្ដីសុខ ។ លើសពីនេះ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ នៅក្នុង​ព្រះពុទ្ធសាសនា​មាន​ពិធីបុណ្យធំៗ ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ ប្រារឰធ្វើឡើង ជា​រៀងរាល់ឆ្នាំ និង​រដូវ​កាលដែល​បានកំណត់ ។

បុណ្យ កឋិនទាន គឺជា​ អានបន្ត »








តាមដាន

Get every new post delivered to your Inbox.