ពិធីបុណ្យបញ្ចុះខណ្ឌសីមា

13 03 2012

បុណ្យបញ្ចុះខណ្ឌសីមា

និងសម្ពោធឆ្លង សមិទ្ធិផលនានា

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទចំណុះជើង វត្តពោធិសត្ថារាម (ពោធិ៍ចិនតុង) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, រួមជាមួយពុទ្ធបរិស័ទ ទាំងក្នុង ប្រទេស និង ក្រៅប្រទេសបានមូលមតិគ្នាជា ឯកច្ឆ័ន្ទផ្តួចផ្តើមប្រារព្ធធ្វើ បុណ្យបញ្ចុះខណ្ឌសីមា និង ឆ្លងសមិទិ្ធផលនានា ក្នុងវត្ត។

អាស្រ័យហេតុដូចបានប្រគេន ទូលថ្វាយ ជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំសូម យាង និមន្ត និង អញ្ជើញ ព្រះតេជគុណ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមចាប់មគ្គផល និងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យ

ប្រព្រឹត្តទៅរយៈពេល ៤ យប់ ៥ ថ្ងៃ

ថ្ងៃទីមួយ   ថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ

-ម៉ោង , នាទីព្រឹក  ម្ចាស់រោងទិសទាំង៨ មកយកដុំនិមិត្តសីមាទៅកាន់រោងទិសដើម្បីប្រារព្ធ                 ពិធីផ្សេងៗ

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តាហារប្រគេនព្រះសង្ឃ

-ម៉ោង ១៣, នាទី រសៀល ជួបជុំម្ចាស់រោងទិសទាំង៩ យកដុំសីមាមកកាន់ រោងសីមាឥន្រ្ទកីល                ដើម្បីធ្វើពិធីក្រុងពាលី

-ម៉ោង ១៤,នាទី ដង្ហែដុំថ្មនិមិត្តសីមា៣ជុំព្រះវិហារ រួចនាំចូលទៅដំកល់ក្នុងព្រះវិហារធ្វើ  បទនមស្សការ                សមាទានសីល វេររោងឧបោសថ និងវេរដុំថ្មនិមិត្តសីមា ប្រគេនចំពោះព្រះសង្ឃ ចំរើនព្រះបរិត្ត           ដង្ហែដុំថ្មនិមិត្តសីមា ទៅកាន់រណ្តៅទាំង៩បន្ទាប់មកយាង សម្តេចព្រះវនរ័ត ណយ ច្រឹក           ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានធម៌ទេសនា។

ថ្ងៃទីពីរៈ  ថ្ងៃ សុក្រ ១កើត  ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តប្រគេនព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ជួបជុំម្ចាស់រោងទិសទាំង៩ ធ្វើបទនមស្សការ សមាទានសីលចំរើនព្រះបរិត្ត

ក្នុងមហារោង បន្ទាប់មកយាង សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះបាឡាត់គណរាជធានភ្នំពេញ

ប្រទាននូវព្រះធម៌ទេសនា។

ថ្ងៃទីបី ថ្ងៃសៅរ៍  ២កើត  ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១២

ម៉ោង ០៣,០ នាទីទៀបភ្លឺ ធ្វើបទនមស្សការ  ចំរើនពុទ្ធាភិសេក ព្រះពុទ្ធរូបព្រះអង្គធំ  និងគំនូរ                    ពុទ្ធប្រវត្តិលើព្រះវិហារ

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តាហារប្រគេនព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ធ្វើបទនមស្សការ សមាទានសីល ចំរើនព្រះបរិត្ត បន្ទាប់មកនិមន្ត                     ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ប្រទាននូវព្រះធម៌ទេសនា។

ថ្ងៃទីបួន   ថ្ងៃ អាទិត្យ ៣កើត ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ,០០ នាទីព្រឹក និមន្តព្រះសង្ឃចំនួន ១០៨អង្គ គោចរបិណ្ឌបាត

-ម៉ោង ១០,៤៥ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង ១៤,៣០ នាទីរសៀល ធ្វើបទនមស្សការ សមាទានសីល ចំរើនព្រះបរិត្ត បន្ទាប់មកនិមន្ត                   ព្រះគ្រូសុមេធធានី វ៉ង់ គឹមសន ព្រះអនុគណខណ្ខពោធិ៍សែនជ័យ និង ព្រះតេជគុណ                   សក្យមុនីបុត្តោ ជា សុមាលា  បុច្ឆា-វិសជ្ជនាគ្រែពីរ។

-ម៉ោង ២២, នាទីយប់ និមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើពិធីបញ្ជាន់តារាង  ដឹកនាំដោយ                      ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។

ថ្ងៃទីប្រាំៈ   ថ្ងៃ ចន្ទ ៤កើត ខែចេត្រ ឆ្នាំថោះ ត្រីស័ក ព.ស ២៥៥៥ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១២

-ម៉ោង ៦, នាទីព្រឹក ប្រគេនយាគូព្រះសង្ឃតាមរោងទិស

-ម៉ោង , នាទីព្រឹក ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម កែប ជុតិមា អភិបាល នៃគណៈអភិបាល                   រាជធានីភ្នំពេញ និងលោកជំទាវ ជុំ សាមីន ដំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ           ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី           ហ៊ុន សែន

-ម៉ោង ១០,៤៥ នាទីព្រឹក វេរភត្តប្រគេនសង្ឃ ពហូដារឆ្លងជាកិច្ចសម្រេចបុណ្យ ៕

បញ្ជាក់ៈ  នៅរាត្រីថ្ងៃទី២២ មានសិល្បៈល្ខោនបាសាក់ វប្បធម៌អរិយធម៌ រាជធានីភ្នំពេញ សំដែងជូនទស្សនា

             នៅរាត្រីថ្ងៃទី២៣ មានក្រុមកំប្លែងនាយពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN                                         ដឹកនាំសំដែងដោយលោក សុវណ្ណរិទី្ធ ហៅលោកតា Victor ។

             – នៅរាត្រីថ្ងៃទី២៤ មានសិល្បៈល្ខោនបាសាក់ ពន្លឺសែនជ័យ រស្មីអប្សរា ខេត្តកំពង់ចាម សំដែងជូនទស្សនា

Advertisements

សកម្មភាព

Information




%d bloggers like this: