ពិធីទទូលបច្ច័យពីឧបាសិកា នួន សុវណ្ណ

2 10 2010

ព្រះគ្រូ ពោធិមុនី វ៉ង់ គឹមសន ព្រះគ្រូចៅអធិការវត្ត ពោធិសត្ថារាម (ពោធិ៍ចិនតុង) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទូលបច្ច័យដ៏ថ្លៃថ្លា
ចំនួន ៣៧៧៥ ដុល្លារ ពីឧបាសិកា នួន សុវណ្ណ (ឡាវមួយ) ព្រមទាំងបុត្រាបុត្រី ចៅៗ និងញាតិមិត្ត។ ដើម្បីកសាងមហាកុដិសម្រាប់ព្រះសង្ឃគង់នៅសិក្សារៀនសូត្រ។

ក្នុងនាមព្រះគ្រូចៅអធិការ និងព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត សូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះសណ្តានចិត្តប្រកប ដោយការជ្រះថ្លា ជឿជាក់ក្នុងព្រះពុទ្ធសាសនា។ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ គ្រប់ប្រការ កើតមានដល់
ឧបាសិកា នួន សុវណ្ណ (ឡាវមួយ) ព្រមទាំងបុត្រាបុត្រី ចៅៗ និងញាតិមិត្ត សូមបានទទូលនូវ ឧត្តមពរទាំងឡាយ៤គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀង ឃ្លាត ឡើយ ។
សូមអនុមោទនា!

Advertisements

សកម្មភាព

Information